រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្នុងអំឡុង១សប្តាហ៍ទៅមុខនេះខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា សូមមានការប្រុងប្រយ័ត្ននូវបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្ទាក់

  • 473
  • ដោយ taravong

ក្រសួងធនធានទឹក និងឧតុនិយម៖ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែឧសភា ឆ្នាំ២០២១។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១ / បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
  • នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។ក្នុងនោះក៏អាចផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគកណ្តាល ភាគខាងត្បូង និងបណ្តាខេត្តនៅភាគខាងកើតជាប់ប្រទេសវៀតណាមអាចមានភ្លៀងធ្លាក់ក្នុងបរិមាណច្រើន។

២ / បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • និងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

៣/ តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • និងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ៕
https://youtu.be/SHe7RbPvO0w

អត្ថបទទាក់ទង