នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១
ឯកឧត្ដម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាននាំយកអំណោយជាថវិកា និងសម្ភារៈរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ចំនួន ៣២ គ្រួសារ ក្នុងនោះ ០១គ្រួសារ រលំដល់ដី និង៣១គ្រួសារ របើកដំបូល នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពីលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក និងអាជ្ញាធរឃុំគោកបន្ទាយ ផងដែរ។
អំណោយដែលបាននាំយកមកឧបត្ថម្ភរួមមាន៖
គ្រួសាររំលំផ្ទះ ០១គ្រួសារ ទទួលបានថវិកា ចំនួន ៣០០,០០០ រៀល អង្ករ១បាវ ៥0គីឡូ មី ១កេសតូច ទឹកត្រី១យួរ ទឹកសុីអុីវ ១យួរ ត្រីខ១យួរ កៅស៊ូ តង់ ១ ផ្ទាំង ។
គ្រួសារដែលរបើកដំបូល ៣១គ្រួសារ ទទួលបានថវិកា ៥០,០០០រៀល អង្ករ១បាវ ២០គីឡូ មី ១កេសតូច ទឹកត្រី១យួរ ទឹកសុីអុីវ ១យួរនិងត្រីខ១យួរ ។
បន្តមកទៀត ឯកឧត្ដម ប៉ា សុខុម អនុរដ្ឋលេខាធិការ និងលោកប្រធានមន្ទីរ បន្តនាំយកថវិកាឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចំនួន ១០,០០០,០០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ផងដែរ ។