រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ ដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកម្លាំង និងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង

  • 438
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម ហុី ណាត ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម អម សុភា និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ឯកឧត្តម វេជ្ជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះសាកសួរសុខទុក្ខ ដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកម្លាំង ព្រមទាំងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង ក្រុមគ្រូពេទ្យ និងកងកំលាំង ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយឯកឧត្តមក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់់នូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ។

អំណោយដែលឯកឧត្តម ឈួរ ច័ន្ទឌឿន បានឧបត្ថម្ភរួមមាន៖
អង្ករចំនួន ០៥ បេ, ទឹកបរិសុទ្ធ ចំនួន ៣០កេស, ម៉ាស់ចំនួន ៥០ ប្រអប់, អាកុលចំនួន ៣៥ ដប (៣៥ លីត្រ), ភួយចំនួន ២០ ភួយ។ ឯកឧត្តម ហ៊ី ណាត ទីប្រឹក្សាក្រសួងមហាផ្ទៃ បានឧបត្ថម្ភទឹកកក្រូចស្ទីងកាហ្វេ (STING) ចំនួន ២០ កេស ៕

អត្ថបទទាក់ទង