កំពង់ឆ្នាំង៖ ថវិការបស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ត្រូវបានលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ព្រមទាំងសហការី នាំយកទៅចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៧ គ្រួសារនៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អំណោយដែលបានផ្តល់ជូនគ្រួសាររំលំផ្ទះដល់ដីទទួលបានថវិកា ចំនួន ៥០០.០០០ រៀល រីឯ ៦ គ្រួសារ ផ្សេងទៀតដែលរបើកដំបូលបន្តិចបន្តួច ទទួលបានថវិកា ក្នុងមួយគ្រួសារចំនួន ៥០.០០០ រៀល។
លោក វន ស៊ីផា បានពាំនាំបណ្តាំសាកសួរសុខទុក្ខរបស់ ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង ដែលឯកឧត្តមបណ្ឌិត តែងតែគិតគូពីសុខទុក្ខបងប្អូនយើងនៅតាមមូលដ្ឋាន។ លោក ក៏បានផ្តាំផ្ញើបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ត្រូវអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕