កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលស្រុក សហការជាមួយស៊ីម៉ាក់ ប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅឃុំចំនួន០៤ គឺឃុំលង្វែក ឃុំឈូកស ឃុំអូរឫស្សី និងឃុំអំពិលទឹក ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គ្រាប់ដែលប្រមូលបានសរុបមានចំនួន០៦ គ្រាប់ ក្នុងនោះ៖
-គ្រាប់ប្រភេទ ៨១ មីលីម៉ែត្រ ចំនួន០២ គ្រាប់
-គ្រាប់ប្រភេទ ៦០ មីលីម៉ែត្រ ចំនួន០១ គ្រាប់
-គ្រាប់ប្រភេទ ១០៥ មីលីម៉ែត្រ ចំនួន០១ គ្រាប់
-គ្រាប់ M៧៩ ចំនួន០១ គ្រាប់
-គ្រាប់ WP ចំនួន០១ គ្រាប់ ៕