រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម អម សុភា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យទឹកហូត ស្រុករលាប្អៀរ ព្រមទាំងបានទទួលគ្រឿងឧបភោគ បរិភោគពីអង្គការតុកកែញញឹមកម្ពុជា

  • 400
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យទឹកហូត ស្រុករលាប្អៀរ ព្រមទាំងបានទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារពីអង្គការតុកកែញញឹមកម្ពុជា មកផ្ដល់ជូនដល់មណ្ឌលចត្តាឡីស័កស្រុករលាប្អៀរ តាមរយៈលោក ពក បញ្ញារិទ្ធ នាយករងអង្គការតុកកែញញឹមកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង និងសហការី ដោយមានការចូលរួមពី លោក សេង វិចិត្រ អភិបាលរងស្រុក ព្រមទាំងក្រុមការងារ និងលោកគ្រូពេទ្យប្រចាំការផងដែរ។

ឯកឧត្តម អម សុភា ក៏បានលើកទឹកចិត្តដល់ក្រុមការងារ គ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្តបំពេញការងារ។ និងកោតសរសើរដល់អង្គការតុកកែញញឹមកម្ពុជា ដែលតែងតែចុះចែកអំណោយដល់ជនងាយរងគ្រោះ និងផ្តល់សម្ភារដល់មណ្ឌលចត្តាឡីស័កនៅពេលនេះ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

សម្ភារដែលបានប្រគល់ជូនមណ្ឌលចត្តាឡីស័ក ក្នុងឱកាសនោះរួមមាន៖ អង្ករ ១០០០គីឡូក្រាម ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ស្ករស ២៥គីឡូក្រាម ខ្ទឹមសរ ២៥គីឡូក្រាម ប្រេងឆា ០៨គីឡូក្រាម អំបិល ២៥គីឡូក្រាម ម៉ាស់១០ប្រអប់ សាប៊ូដុំ ៣២កញ្ចប់ អាល់កុល ៦០លីត្រ ទឹកសុទ្ធ ៣០០យួរ ត្រីស្រស់ ៤០គីឡូក្រាម សាច់ជ្រូក ៣០គីឡូក្រាម និងបន្លែគ្រប់មុខ ៤០ គីឡូក្រាម ៕

អត្ថបទទាក់ទង