កំពង់ឆ្នាំង៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមទាំងអស់ខិតខំថែរក្សាសុខភាព និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង ជាពិសេសការជួបជុំពិធីស្រាយបួសខាងមុខត្រូវធ្វើទៅតាមរយៈគ្រួសារតាមផ្ទះរៀងៗខ្លួនជៀសវាង ការប្រមូលផ្តុំជំុគ្នាច្រើន។
ឯកឧត្តម បានអំពាវនាវបែបនេះនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់បងប្ទូនឥស្លាមចំនួន ២៦គ្រួសារ នៅស្រុកកំពង់លែង។
ឯកឧត្តម ក៏បានជូនជាអំណោយរួមមានៈ អង្ករ ១០គីឡូក្រាម, ទឹកក្រូច, ទឹកដោះគោ, ប្រេងឆា, មី , ស្ករស, ត្រីខ, និងម៉ាស់ ១ប្រអប់ក្នុងមួយគ្រួសារៗផងដែរ ៕