រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស្រ៊ន សំឫទ្ធី អញ្ជើញដឹកនាំមន្ទីរអង្គភាព ចុះសួរសុខទុក្ខក្រុមការងារ គ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័ក និងបងប្អូនប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉ ឃុំស្វាយជុក

  • 418
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ផ្តល់ជូនក្រុមការងារ គ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័ក និងបងប្អូនប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីលោកស្នងការនគរបាលខេត្ត, មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយាដីខេត្ត, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងថ្នាក់ដឹកនាំ អាជ្ញាធរស្រុកសាមគ្គីមានជ័យ។ អំណោយរួមមាន៖ ទឹកសុទ្ធវីតាល់ចំនួន ៤០កេស, ទឹកសុទ្ធធម្មតាចំនួន ៦០យួរ, មីម៉ាម៉ា និងមីខ្លាឃ្មុំចំនួន ៣០កេស, អង្ករចំនួន ២បេ, ទឹកត្រីចំនួន ២យួរ, ទឹកស៊ីអ៊ីវចំនួន ២យួរ, ទឹកក្រូចចំនួន ៣កេស, ម៉ាសចំនួន ២០ប្រអប់, សាប៊ូដុំចំនួន ២០ដុំ, ធុងលាងដៃចំនួន ៤ធុង និងថវិកាចំនួន ៥,៣០០,០០០រៀល។

ក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ន សំឫទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ចំពោះក្រុមការងារប្រចាំការនៅមណ្ឌលចត្តាឡីស័កដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កមេត្តាចូលរួមយល់យោគ អធ្យាស្រ័យចំពោះការដែលឱ្យបងប្អូនមកធ្វើចត្តាឡីស័ក សូមបងប្អូនថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានល្អ ជាពិសេសត្រូវអនុវត្តតាមឣនុសាន៏ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន គឺ៣ ការពារ និង៣កុំ និងគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ ៕

អត្ថបទទាក់ទង