ស្រុកកំពង់ត្រឡាច៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងណែនាំអំពីវិធានការពារកូវីដ-១៩ គឺ(៣ ការពារ ៣កុំ)។
ជាមួយគ្នានោះដែរ លោកជំទាវ បាននាំមកនូវអំណោយចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៥០គ្រួសារ នៅភូមិព្រៃពិស ឃុំឈូកស និងភូមិព្រៃពិស ឃុំច្រេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អំណោយទាំងនេះទទួលបានពីសប្បុរសជននៅម៉ាឡេស៊ីតាមរយៈសមាគមក្ដីសង្ឃឹមនៃកុមារ និងចាស់ជរានៅជនបទ សម្រាប់១គ្រួសារ ទទួលបានមាន៖ អង្ករ ១០គីឡូក្រាម មី ៥កញ្ចប់ ស្ក ស ១គីឡូក្រាម ទឹកដោះគោ ១កំប៉ុង ទឹកក្រូចដបធំ១ដប ប្រេងឆា ១ដប ៕