រលាប្អៀរ៖ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងក្រុមការងារមនុស្សធម៌ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខដល់ អាជ្ញាធរ ក្រុមគ្រូពេទ្យ និងកងកម្លាំង និងប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យទឹកហូត ស្រុករលាប្អៀរ។
លោកជំទាវ បានលើកទឹកចិត្តដល់អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងឱកាសនោះលោកជំទាវ និងក្រុមការងារក៏បានឧបត្ថម្ភនូវ ទឹកបរិសុទ្ធ ២០០យួរ និងម៉ាស់ ១០ប្រអប់ ដល់មណ្ឌលចត្តាឡីស័កទឹកហូតផងដែរ ៕