រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

តំណាងក្រុមហ៊ុនអគ្គិសនី កែ វ៉ារិន នាំយកនូវសម្ភារជូនដល់កងកម្លាំងឈរជើងត្រួតពិនិត្យការធ្វើដំណើរ និងក្រុមគ្រូពេទ្យកំពុងបំពេញការងារនៅមណ្ឌលចត្តាឡីស័ក

  • 351
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ តំណាងក្រុមហ៊ុនអគ្គិសនី កែ វ៉ារិន ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច បាននាំយកនូវសម្ភារជូនដល់កងកម្លាំងឈរជើងត្រួតពិនិត្យការធ្វើដំណើរនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង-កំពង់ស្ពឺ និងស្រុកកំពង់ត្រឡាច និងក្រុមគ្រូពេទ្យកំពុងបំពេញការងារនៅមណ្ឌលចត្តាឡីស័ក។

តំណាងក្រុមហ៊ុនក៏បានថ្លែងអំណរគុណចំពោះបងៗកងកម្លាំងដែលបានឈរជើងនៅតាមបណ្តាគោលដៅ ព្រំប្រទល់ឆ្លងខេត្តមួយទៅខេត្តមួយក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង