រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំការងារការអនុវត្តវិធានការច្បាប់ លើបុគ្គលទាំងឡាយណាដែលមិនអនុវត្តវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ Zoom

  • 244
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំការងារបន្ទាន់អំពីការអនុវត្តវិធានការច្បាប់ លើបុគ្គលទាំងឡាយណាដែលមិនអនុវត្តវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

ខ្លឹមសារក្នុងកិច្ចប្រជុំរួមមាន៖
១.រដ្ឋបាលក្រុង ស្រុកត្រូវចេញលិខិតតែងតាំងមន្ត្រីទទួលបន្ទុកទទួលចំណូលពីការផាកពិន័យ។
២.ការចេញប័ណ្ណពិន័យគឺកម្លាំងសមត្ថកិច្ចគោលដៅជាអ្នកចេញ។
៣.រដ្ឋបាលស្រុកត្រូវទំនាក់ទំនងជាមួយទីចាត់ការហិរញ្ញវត្ថុដើម្បីទទួលយកពិន័យតាមម្រូវការជាក់ស្តែង។

នៅក្នុងឱកាសនោះដែរឯកឧត្តម បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមការងារគ្រូពេទ្យ កងកម្លាំង ដែលបានយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ ឯកឧត្តម ក៏បានធ្វើការណែនាំ ដល់អាជ្ញាធរ ត្រូវចូលរួមអនុវត្តតាមឣនុសាន៏ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នូវឣនុវត្តវិធានការ ៣ការពារ និង៣កុំ និងត្រូវអនុវត្តតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំដើម្បីការពារពីជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង