សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១នេះ លោក វ៉ន ចន មន្ត្រីទទួលបន្ទុកសម្របសម្រួលកិច្ចការសហគមន៍ រួមនិងក្រុមការងារស្រុក ឃុំ ភូមិ បានចុះចែកអំណោយសប្បុរសធម៌ ជូនទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 តាមខ្នងផ្ទះចំនួន ២០ គ្រួសារ នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សម្ភារដែលបានចែកជូនរួមមាន÷ អង្ករ ចំនួន ៤០ គីឡូក្រាម , បន្លែរ ៣ គីឡូក្រាម, ត្រី ១ គីឡូក្រាម , ទឹកត្រី ០២ដប , ទឹកស៊ីអ៊ីវ ២ ដប, ស្កសរ ១ គីឡូក្រាម , អំបិលអុីយ៉ូត ១ គីឡូក្រាម, ខ្ទឹមស ១ គីឡូក្រាម , ប្រេងឆា ១ លីត្រ , ទឹកសណ្តែក ១ យួរ , សាច់ ១ គីឡូក្រាម, សាប៊ូ Protect ចំនួន ២ ដុំ ជែលសម្រាប់លាងដៃ ៣ ដប និងម៉ាស់ ចំនួន ១០ សន្លឹក។
ក្នុងឱកាសនោះក្រុមការងារបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ បើមានបងប្អូនប្រជាពលរដ្ឋទើបតែវិលត្រឡប់មក ពីក្រៅប្រទេសវិញសូមរាយការណ៍មកអាជ្ញាធរក្នុងមូលដ្ឋាន និងអនុវត្តតាមឣនុសាន៏ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នូវឣនុវត្តវិធានការ៣គឺ ៣កុំ និង៣ការពារ ៕