រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកទឹកផុស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវសទ្ធាជ្រះថ្លារបស់ព្រះតេជគុណព្រះសង្ឃ ដែលបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីជួយដល់គណៈកម្មការមណ្ឌលចត្តាឡីស័កកម្រិត២ស្រុកទឹកផុស និងកងកម្លាំងប្រចាំការតាមគោលដៅ

  • 554
  • ដោយ taravong

ស្រុកទឹកផុស៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១ លោក សុខ សុន្ធីរ អភិបាលរងស្រុកទឹកផុស និងក្នុងនាមប្រធានគណៈកម្មការសម្របសម្រួល និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កកម្រិត២ស្រុកទឹកផុស បានថ្លែងនូវសេចក្តីអរព្រះគុណនូវសទ្ធាជ្រះថ្លារបស់ព្រះតេជគុណព្រះសង្ឃនៅក្នុងស្រុកទឹកផុស មានទឹកបរិសុទ្ធវីតាល់ ២៨កេះ ទឹកបរិសុទ្ធធម្មតា ២០៣យូរ អង្ករ ២៥០គក្រ មីម៉ាម៉ា ២៧កេះ ភេសជ្ជៈទឹកក្រូចទឹកផ្លែឈើ ២៥កេះ គ្រឿងឧបភោគបរិភោគរួមមានតទឹកត្រីទឹកស៊ីអ៊ីវ អំបិលនិងត្រីកំប៉ុងមួយចំនួន ម៉ាស់ ៦ប្រអប់ស្មើនឹង ៣០០ម៉ាស អាល់កុល៧៥%ចំណុះ ៣០លីត្រ ព្រមទាំងថវិកាចំនួន ៣.៥៣៥.០០០រៀល ដើម្បីឧបត្ថម្ភក្រុមគ្រូពេទ្យ កងកម្លាំងការពារ ព្រមទាំងពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅមណ្ឌលស្រុកទឹកផុស និងចុះសួរសុខទុក្ខកងកម្លាំងឈរជើងការពារសុវត្ថិភាពតាមតំបន់គោលដៅតាមព្រំប្រទល់ស្រុកថ្ពងខេត្តកំពង់ស្ពឺ និងស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ១៩ ដល់សហគមន៍យើង។

លោក សុខ សុន្ធីរ បានថ្លែងអំណរគុណប្រគេនដល់ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាព្រះចៅធិកាវត្តទឹកជុំ, ព្រះគ្រូបញ្ញាបទីបោ ហួន សុភឿនទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជានៃព្រះរាជាណាចក្រកម្ពុជាព្រះគ្រូសមុហ៍អនុគណស្រុកទឹកផុស ព្រះចៅអធិកាវត្តមហាកុសលចេតនារាម, ព្រះគ្រូញ្ញាណធរោ យាន សុឃឿន ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃ រាជានៃព្រះរាជាណាចក្រកម្ពុជាលេខាអនុគណស្រុកទឹកផុស, គុណម្ចាស់ មុំ វណ្ណនី ព្រះគ្រូចៅអធិការវត្តវិហារបិទមាស, គុណម្ចាស់ ម៉ិល កាយព្រះគ្រូចៅ អធិការក្រសាំងដុះឡើង, គុណម្ចាស់ ឃួន ថុន ព្រះគ្រូសូត្រស្តាំវត្តមហាកុសលចេតនារាម ដែលបានបរិច្ចាគធនធានផ្ទាល់របស់ព្រះអង្គ ៕

អត្ថបទទាក់ទង