ស្រុកសាមគ្គីមានជ័យ៖ នៅរសៀលថ្ងៃ១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការ រួមទាំងមន្ត្រីប្រចាំការ នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យក្រាំងស្រម៉ ស្ថិតនៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពី លោក វន ស៊ីផា អភិបាលស្រុក និងលោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងក្រុមការងារថ្នាក់ស្រុកផងដែរ។ ក្នុងឱកាសនោះក៏មានប្រគល់សម្ភារទុកសម្រាប់ប្រើប្រាស់ក្នុងមណ្ឌល ចត្តាឡីស័ក រួមមាន៖ ទឹកសុទ្ធ ១០ កេស, អាល់កុល(២០លីត្រ), ទឹកផ្លែឈើ ៣ ធំកេស និង ២ តូចកេស, ម៉ាស ១៥ប្រអប់, ទឹកជែល ២ កេស។
មានមតិសំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍ទៅកាន់ក្រុមការងារគណៈកម្មការគ្រូពេទ្យមណ្ឌលចត្តាឡីស័ក ដែលកំពុងធ្វើការងារនៅមណ្ឌលចត្តាឡីស័កសូមឱ្យមានការយកចិត្តទុកដាក់នូវអនាម័យ និងរក្សាគម្លាតគ្នាដើម្បីការពារពីជំងឺកូវីដ-១៩ ពិសេសគោរពអនុវត្តឱ្យបាននូវវិធានគឺ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៕