កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១នេះ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានផ្ញើលិខិតគោរពជូនពរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ ជាទីស្រឡាញ់ ។
ឯកឧត្តម ស្រ៊ន សំឫទ្ធី បានគោរពជូនពរឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ សូមទទួលបាននូវពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តន៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ និងការកសាងសមិទ្ធផលក្នុងខេត្តកំពង់ឆ្នាំង ជាមួយនឹងសុខសន្តិភាព សម្បូណ៌រុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ៕
សូមចូលរួម Subscribe Telegram Channel ព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ឥឡូវនេះតាមរយៈ👉JOIN NOW🔗