កំពង់ឆ្នាំង៖ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពជូនពរ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ ជាទីស្រឡាញ់ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១នេះ។
នៅក្នុងលិខិតគោរពជូនពរ ឯកឧត្តម ស្រ៊ន សំឫទ្ធី បានជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ សូមទទួលបាននូវពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តន៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ និងការកសាងសមិទ្ធផលក្នុងខេត្តកំពង់ឆ្នាំង ជាមួយនឹងសុខសន្តិភាព សម្បូណ៌រុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ៕
សូមចូលរួម Subscribe Telegram Channel ព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ឥឡូវនេះតាមរយៈ👉JOIN NOW🔗