កំពង់ឆ្នាំង៖ នៅរោងចក្រកាត់ដេរ ហឺរ៉ាយសុិន ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក សុឹម វឌ្ឍន: អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក ឈឹម វុទ្ធា អភិបាលស្រុក និងអភិបាលរងស្រុក បានប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងតំណាងសហជីប កម្មករ លើការឈប់សម្រាក របស់កម្មករនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២១នេះ។
ឆ្លៀតនៅក្នុងឱកាសនោះក្រុមការងារបានធ្វើការផ្សព្វផ្សាយពីវិធានការណ៏រដ្ឋបាលការការពារពីជំងឺកូវីត-១៩ ក្នុងពេលបងប្អូនកម្មករឈប់សម្រាក សូមបងប្អូនយកចិត្តទុកដាក់ជាប់ជាប្រចាំលាងដៃនិងសាប៊ូ អាល់កុល ឬហ្សែល និងរក្សាគម្លាតគ្នាដើម្បីការពារពីជំងឺកូវីដ-១៩ ពិសេសគោរពអនុវត្តឱ្យបាននូវវិធានគឺ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ ៕