រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំប្រឹក្សាខេត្តកំពង់ឆ្នាំង បន្តចុះពិនិត្យ និងជួបសំណេះសំណាលជាមួយក្រុមគណៈកម្មការ និងបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងសម្រាកដាក់ខ្លួនធ្វើចត្តាឡីស័កនៅសាលាវិទ្យាល័យ ហ៊ុន សែន បរិបូណ៌

  • 450
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត ៧រូប ដោយមានការចូលរួមពីលោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុកបរិបូណ៌ បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយក្រុមគណៈកម្មការ និងបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងសម្រាកដាក់ខ្លួនធ្វើចត្តាឡីស័កនៅសាលាវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។

ក្នុងឱកាសនេះ ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍សំណេះសំណាលទៅកាន់ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កឱ្យយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំ ការលាងដៃនិងសាប៊ូ អាល់កុល ឬហ្សែល រក្សាគម្លាតពីគ្នាដើម្បីការពារនូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសគោរព អនុវត្តន៍ឱ្យបាន៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម បានចែកនូវលិខិតអនុញ្ញាតរបស់គ្រូពេទ្យធ្វើតេស្តសំណាកទាំងពីរលើកអវិជ្ជមាន ធ្វើចត្តឡីស័ក ១៤ ថ្ងៃឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដល់ពលករចំនួន ០៣នាក់ផងដែរ។ បន្ទាប់មក ឯកឧត្តម រួមនិង សហការីបានឧបត្ថម្ភសម្ភារមួយចំនួនដល់ក្រុមគណកម្មការគ្រប់គ្រង និងកម្លាំងការពារ អ្នកធ្វើចត្តាឡីស័កមាន៖ ទឹកសុទ្ធវីតាល ៥កេស ទឹកផ្លែឈើ ២ កេស ទឹកក្រូច ស៊ុបបារី ២ កេស ម៉ាស់ ១០ប្រអប់ និង ទឹកអាល់កុល ១០ លីត្រ ៕

អត្ថបទទាក់ទង