កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងជួសមុខឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោសប្រសិទ្ធពរជ័យ និង តាម បីបាច់ ថែរក្សា សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅស្រី ជា ទីស្រឡាញ់របស់ សម្ដេច សូមសមប្រកប ដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែក ដឹកនាំ មាតុភូមិកម្ពុជា ឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូណ៌រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកប ដោយ កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត គោរព ជូន ចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ គ្រប់បែបយ៉ាងបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ ប្រកបដោយជោគជ័យក្នុងការរក្សាសន្ដិសុខ ស្ថិរភាពជាតិ និងក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដើម្បីសន្ដិភាព ស្ថិរភាព ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងសម្បូណ៌រុងរឿងដ៏ត្រចះត្រចង់ ៕