កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ លោក លី សុភា ប្រធាន មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយាដីខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្តី្ររាជការទាំងអស់របស់មន្ទីរ សូមគោរពជូនពរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងខ្ញុំសូមគោរពជូនពរមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ សូម ទទួលបាននូវពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តន៍ និងសូម បានសម្រេច ជោគជ័យយ៉ាងត្រចះ ត្រចង់ និងការកសាងសមិទ្ធផលសង្គមជាមួយនឹងសុខសន្តិភាព សម្បូណ៌រុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ៕