កំពង់ឆ្នាំង៖ សម្ដេចព្រះមហាក្សត្រី ព្រះ វររាជ មាតា ជាតិ ខ្មែរ ជាទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត ទូលព្រះបង្គំយើងខ្ញុំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្ដីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ជាថ្ងៃដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ។
ទូលព្រះបង្គំ យើងខ្ញុំទាំងអស់ គ្នា សូម សម្ដែង នូវកតញ្ញូ កត្តវេទិតា ធម៌ចំពោះព្រះមហាករុណាទិគុណ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ប្រកប ដោយ ព្រហ្មវិហារ ធម៌ ដ៏ ខ្ពង់ខ្ពស់បំផុត និង សូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និង សូម លើក ហត្ថទាំងទ្វេរ បួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតា រក្សា ព្រះ មហា ស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះ មហាក្សត្រី យានី ខ្មែរ គ្រប់ ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធ ព្រះ មហាវីរក្សត្រ “ព្រះ បរម រតនកោដ្ឋ”។
សូម ជួយ ប្រោស ប្រសិទ្ធ ពរជ័យ និងអភិបាលរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជា ទី គោរព សក្ការៈ ដ៏ខ្ពង់ ខ្ពស់ បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះ ពលានុ ភាព ខ្លាំងក្លា ព្រះ បញ្ញា ញ្ញាណ ឈ្លាសវៃ ភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប ៕