រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើលិខិតប្រគេនពរព្រះសង្ឃគ្រប់អង្គ និងជូនពរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

  • 573
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមធ្វើអភិវន្ទនកិច្ចគោរពថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះការចូលរួម គ្រប់សកម្មភាព ដែលធ្វើឱ្យសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុង ការ អនុវត្ត កម្មវិធី នយោបាយ យុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាល ក្នុងឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០២០ កន្លងមក។

ខ្ញុំព្រះករុណា ខ្ញុំ សូមលើកហត្ថទាំងទ្វេរបួង សួង ដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក ជាពិសេសបារមីអ្នកតា ពញ្ញាដំបងដែក បារមី លោកយាយទេព បារមី ព្រះ ចៅពុទ្ធិសែន ព្រះនាង កង្រី និង ទេវតា ឆ្នាំ ថ្មីព្រះ នាម មណ្ឌាទេវី សូមជួយប្រោសប្រសិទ្ធពរជ័យ និងតាម បីបាច់ ថែរក្សា ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់អង្គ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូម សម ប្រកប ដោយ សុខភាព ល្អ បរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា និងទទួលបាននូវពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តន៍ និងសូម បានសម្រេច ជោគជ័យយ៉ាងត្រចះ ត្រចង់ក្នុងដំណើរការកសាងជីវិតរស់នៅ និងការកសាងសមិទ្ធផលសង្គមជាមួយនឹងសុខសន្តិភាព សម្បូណ៌រុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រ កម្ពុជា ។

សូមបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង ខិតខំបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយប្រតិបត្តិ តែអំពើដែលល្អ អំពើជាកុសល មានប្រយោជន៍សម្រាប់ខ្លួន សម្រាប់អ្នកដ៏ទៃ និងតាំងចិត្តប្រព្រឹត្តអំពើល្អប្រកប ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងសង្គមជាតិទាំងមូល។ សូម គោរព ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅគោរពជូន ចំពោះ សម្ដេច ចៅហ្វាវាំង សម្ដេច ឯកឧត្ដម លោក ជំទាវ លោក លោកស្រី ក្រសួង ស្ថាប័ន ថ្នាក់ ជាតិ ក្រុម ការងារ ថ្នាក់ កណ្ដាល ក្រុម ការងារ រាជរដ្ឋាភិបាល វិស័យ ឯកជន ក្រុមហ៊ុន អង្គការ ជាតិ-អន្តរជាតិ សង្គម ស៊ីវិល និង សប្បុរសជន គ្រប់ មជ្ឈដ្ឋាន ដែល បាន យក អស់ កម្លាំង កាយ កម្លាំង ចិត្ត ជួយ ឧបត្ថម្ភគាំទ្រ គ្រប់ បែប យ៉ាងដល់ ប្រជាពលរដ្ឋ ខេត្ត កំពង់ឆ្នាំងក្នុង ឆ្នាំ ចាស់ កន្លង មក ទទួល បាន ការ រីកចម្រើន លើ គ្រប់ វិស័យ គួរ ឱ្យកត់ សម្គាល់ ៕

អត្ថបទទាក់ទង