ស្រុកទឹកផុស៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្ដម ស៊ីវ រុន ឯកឧត្ដម ផាន់ ចាន់ដារ៉ា ឯកឧត្ដម ម៉ែន ធឿន និងឯកឧត្ដម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខគណៈកម្មការគ្រូពេទ្យមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងស្រុកទឹកផុស។ ដោយមានការចូលពីអភិបាលរងស្រុក មន្ត្រីសាលាស្រុក និងយុវជនស្រលាញ់សន្តិភាពស្រុក។
ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍សំណេះសំណាលទៅកាន់ក្រុមការងារគណៈកម្មការគ្រូពេទ្យមណ្ឌលចត្តាឡីស័ក ដែលកំពុងធ្វើការងារនៅមណ្ឌលចត្តាឡីស័កសូមឱ្យមានការយកចិត្តទុកដាក់នូវអនាម័យ និងរក្សាគម្លាតគ្នាដើម្បីការពារពីជំងឺកូវីដ-១៩ ពិសេសគោរពអនុវត្តឱ្យបាននូវវិធានគឺ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តម រួមនឹងក្រុមការងារបានឧបត្ថម្ភសម្ភារដល់ក្រុមគណកម្មការរួមមានៈ ១.ទឹកសុទ្ធ វីតាល់០៥កេស ២. ទឹកក្រូច០៥ កេស ៣. អាលកុល០៥ ធុង ៤. ម៉ាស់ ១០ ប្រអប់ ៥. ទឹកសុទ្ធ ធម្មតាចំនួន ៣៥យួរ ៕