រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វត្ថុបុរាណចំនួន០៤ ត្រូវបានព្រះសង្ឃគង់នៅវត្តពុទ្ធោ ស្ថិតនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ប្រគល់ឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង រក្សាទុក

  • 805
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ព្រះតេជគុណ វោយ ម៉ានិត គង់នៅវត្តពុទ្ធោ ស្ថិតនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រគល់វត្ថុបុរាណចំនួន ០៤ មុខ ឱ្យទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដើម្បីរក្សាទុកជាកេរ្តិ៍មរតកជាតិ។

ក្នុងការប្រគល់វត្ថុបុរាណទាំង ០៤ មុខនោះ គឺលោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងសហការីបានទទួលដោយផ្ទាល់ពីព្រះតេជគុណ វោយ ម៉ានិត គង់នៅវត្តពុទ្ធោផងដែរ ៕

អត្ថបទទាក់ទង