ស្រុកជលគិរី៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ លោក ដូវ គឹមស៊ីន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកជលគិរី បានដឹកនាំសមាជិក សមាជិកា នាំយកសម្ភារជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការលើយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ - ១៩ ជូនថ្នាក់ដឹកនាំស្រុក និងប្រជាពលរដ្ឋ ក្នុងស្រុកជលគិរី នៅមណ្ឌលសុខភាពព្រៃគ្រី។
ក្នុងឱកាសនោះលោក ដូវ គឹមសុីន បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុក្ខដាក់លះបង់កំលាំងកាយចិត្តដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ លោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និងអនុវត្តអោយបានម៉ឹងម៉ាត់តាម ការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះផងដែរ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកជលគិរី រួមនិងក្រុមការងារ បានប្រគល់សម្ភារជូនដល់ក្រុមការងាររួមមានដូចជា ទឹកក្រូចចំនួន៥កេះ និងទឹកសុទ្ធវីតាល់ចំនួន៥កេះ ៕