កំពង់ឆ្នាំង៖ នៅថ្ងៃ០៥ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ៣ខ្សែដូចខាងក្រោម៖
១-សកម្មភាពថែទាំខួប ដោយការងារស្រោចកៅស៊ូរោយថ្ម១៩មម ថែមពីលើកំណាត់ផ្លូវជាតិលេខ៥៣(ការងារ Reseal) ក្នុងស្រុកទឹកផុស។
២-សកម្មភាពថែទាំប្រចាំ លើការងារបន្តធ្វើគ្រឹះរង(ដីល្បាយថ្ម) លើការងារកាត់ជួសជុលកំណាត់ផ្លូវជាតិលេខ៥៣ ក្នុងស្រុកទឹកផុស។
៣-បន្តការងារកៀរកិនបង្ហាប់បាតតួផ្លូវ និងចាក់ដីសពង្រីកលើកកម្ពស់តួផ្លូវ លើការងារជួសជុលកំណាត់ផ្លូវខេត្តលេខ1KCH18 ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕