រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងអ្នកសារព័ត៌មានក្នុងខេត្តស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ លើកទី១

  • 332
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងអ្នកសារព័ត៌មានក្នុងខេត្ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះមន្ត្រីរាជការនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន ដែលជាមន្រ្តីជួរមុខបានស្ម័គ្រចិត្តចូលរួមមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោក អនុប្រធានមន្ទីរបានឱ្យដឹងថា មន្រ្តីរាជការនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានគឺ ជាអ្នកដែលដែលនឹងអាចប្រឈមនៅនឹងកន្លែងងាយចម្លងវីរុស Covid-19 ព្រោះថាអ្នកសារព័ត៌មាន បំពេញការងារច្រើនកន្លែង ដែលយើងមិនអាចមើលដឹងអំពីហានិភ័យនៃការចម្លងមេរោគកូវីដ១៩នេះឡើយ។ ដែលការចាក់វ៉ាក់សាំងនឹងជួយមន្រ្តីព័ត៌មានទាំងមានសុវត្ថិភាពជាងមុន ក្នុងកិច្ចការងារបំពេញបេសកកម្មយកព័ត៌មាន នៅក្នុងខេត្ត ។

លោកអនុប្រធានមន្ទីរបានប្រាប់ឱ្យដឹងទៀតថា បើទោះបីជាមន្រ្តីរាជការ និងអ្នកសារព័ត៌មានបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយក្តី ក៍ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និង រង់ចាំចាក់វ៉ាក់សាំងលើកទី២បន្តទៀត ជាពិសេសគឺត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ជានិច្ច ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្រ្តីជួរមុខ នៅខេត្តកំពង់ឆ្នាំង គឺបានធ្វើឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យបង្អែក៣ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ៕

https://youtu.be/iuGwbeD-E1E

អត្ថបទទាក់ទង