រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពជូនពរក្នុងឱកាសចម្រើនជន្នាយុសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • 554
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សថ្លៃថ្លា នៃថ្ងៃខួបកំណើតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ជន្មាយុ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថបួង សួង ដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធពរជ័យ និង តាម បីបាច់ ថែរក្សា សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅ ប្រុស ចៅស្រី ជា ទី ស្រឡាញ់ របស់ សម្តេច សូម សម ប្រកប ដោយ សុខភាពល្អបរិបូរណ៍ ប្រាជ្ញា ភ្លឺថ្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី ទទួលបានជោគជ័យដឹកនាំមាតុភូមិកម្ពុជា ឈាន ដល់ ត្រើយ សុភមង្គល ថ្កុំថ្កើង សម្បូររុងរឿង សុខសន្តិភាព និងសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈជានិច្ចនិរន្តន៍តរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកប ដោយ កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត គោរព ជូន ចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច បានយកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាស្មារតី បម្រើ ឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ដ៏ឧត្តុងឧត្តមជាទីបំផុត ៕

អត្ថបទទាក់ទង