ស្រុកកំពង់ត្រឡាច៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោក ឈឹម វុទ្ធា អភិបាលស្រុក លោក អាំ សុគន្ធ អភិបាលរងស្រុក ដឹកនាំមន្រ្តីរដ្ឋបាលស្រុក និងអាជ្ញាធរឃុំ ចុះផ្សព្វផ្សាយអំពីវិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ កូវីដ១៩ នៅផ្សារត្រាច និងនៅទីប្រជុំជន ស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនៃការចុះផ្សព្វផ្សាយនោះ លោកអភិបាលស្រុក និងលោកអភិបាលរងស្រុក ព្រមទាំងក្រុមការងារ បានធ្វើការណែនាំ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមការពារ និងទប់ស្កាត់ទាំងអស់គ្នា ដើម្បីការពារ បង្ការការឆ្លងពីជំងឺកូវីដ-១៩ ហើយសូមបងប្អូនទាំងអស់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ ៕