រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរខេត្តកំពង់ឆ្នាំង ណែនាំឱ្យប្រជាពលរដ្ឋបង្កើនការចូលរួមអនុវត្តបីការពារ និងបីកុំ ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឱ្យបាន នៃការឆ្លងជំងឺកូវីដ-១៩

  • 389
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក វន ស៊ីផា ប្រធាកិត្តិយសអនុសាខា លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខា បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម សៀត គឹមលៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានណែនាំឱ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់អំពីការធ្វើអនាម័យ និងវិធានការនានាក្នុងការថែទាំងសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។

ឯកឧត្តម បានបន្តទៀតថា៖ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះសូមបងប្អូនទាំងអស់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ ៕

អត្ថបទទាក់ទង