សាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ លោក វន ស៊ីផា ឣភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់ និងត្រួតពិនិត្យបំណែងចែកមុខងារ មុខងាររងសកម្មភាពការងារ និងលក្ខខណ្ឌការងាររបស់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក។ ដោយមានការចូលរួម អភិបាលរងស្រុក នាយករដ្ឋបាល និងនាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ ដ.ន.ស.ភ ស្រុក និងលោកអនុប្រធាន រួមទាំងមន្រ្តីការិយាល័យទាំងអស់ និងការិយាល័យគ្រប់គ្រងធនធានមនុស្ស។
លោកអភិបាលស្រុក បានធ្វើការណែនាំដល់បុគ្គលិកនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ត្រូវបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមលក្ខខណ្ឌការងារដែលបានកំណត់ក្នុងមុខងាររង ឬសកម្មភាពជាក់លាក់នៃមុខងារនីមួយៗ ដោយផ្អែកតាមរបៀបរបបបំពេញមុខងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ការិយាល័យត្រូវរៀបចំ ផែនការសកម្មភាព និងរបាយការណ៍ជាទៀងទាត់ តាមគោលការណ៍កំណត់ ព្រមទាំងត្រូវរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីត្រួតពិនិត្យលើការងារដែលបានអនុវត្ត កំណត់បញ្ហាប្រឈមនានាដែលត្រូវដោះស្រាយ និងកំណត់ទិសដៅដែលត្រូវអនុវត្តបន្ត ដោយប្រធានការិយាល័យ ត្រូវធានាថាបុគ្គលិកក្នុងការិយាល័យរបស់ខ្លួនមកបំពេញការងារជាទៀងទាត់ និងអនុវត្តតួនាទី ភារកិច្ចតាមលក្ខខណ្ឌការងារ គោរពតាមបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវ។
ក្នុងឱកាសនោះដែរ លោកឣភិបាលស្រុក បានធ្វើការណែនាំ ដល់មន្ត្រីទាំងអស់ ត្រូវការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ បើមានបងប្អូនប្រជាពលរដ្ឋទើប តែវិលត្រឡប់មក ពីក្រៅប្រទេសវិញសូមរាយការណ៍មកអាជ្ញា ធរក្នុងមូលដ្ឋាន និងអនុវត្តតាមឣនុសាន៏ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន ស្នើឲ្យឣនុវត្តវិធានការ «៣ ការពារ និង ៣កុំ» ៕