រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមពិនិត្យទីតាំងដែលត្រូវសាងសង់ស្ថានីយ៍ជញ្ជីងអចល័តនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ចំនុចគីឡូម៉ែត្រ៤៦ និងគីឡូម៉ែត្រ៤៨ ក្រោមគម្រោងកែលម្អផ្លូវជាតិលេខ៥

  • 441
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក ឆាយ លាភា និងសហការី បានចូលរួមអមដំណើរឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ចុះពិនិត្យទីតាំងដែលត្រូវសាងសង់ស្ថានីយ៍ជញ្ជីងអចល័តចំនួនមួយកន្លែង នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនដែរថាៈ ស្ថានីយ៍ជញ្ជីងអចល័តដែលត្រូវសាងសង់នោះគឺស្ថិតនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ចំនុចគីឡូម៉ែត្រ៤៦ និងគីឡូម៉ែត្រ៤៨ ក្រោមគម្រោងកែលម្អផ្លូវជាតិលេខ៥ ៕

អត្ថបទទាក់ទង