រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់ការផ្ដល់សេវាមួយចំននួនក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំងទៅអនុវត្តនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក

  • 600
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាន ចេញ សេចក្ដីជូន ដំណឹង ដល់សាធារណជនដែលជាអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនផ្លូវគោក ដែលមាន ខ្លឹមសារ ថា៖ មន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្ត កំពង់ឆ្នាំង សូមធ្វើការបញ្ឈប់ការផ្ដល់សេវាមួយចំនួនក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ប្រគល់ទៅអនុវត្តអង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចំនួន៥ រួមមាន៖
១. ការចុះបញ្ជីរថយន្ត រ៉ឺម៉ក និងសឹមីរ៉ឺម៉ករថយន្តដែលមានទម្ងន់សរុបមិនលើសពី៥(ប្រាំ) តោន
២. ការផ្ដល់បណ្ណបើកបរយានយន្តប្រភេទ «ក» និង«ខ» សម្រាប់ប្រជាពលរដ្ឋខ្មែរ
៣. ការផ្ដល់លិខិតអនុញ្ញាតធ្វើអាជីវកម្ម សាខាសាលាបង្រៀនបើកបរយានយន្ត
៤. ការចុះបញ្ជី និងផ្ដល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុលកែច្នៃដំឡើងរថយន្ត រ៉ឺម៉ក សឺមីរ៉ឺម៉ក ដែលមានទំហំអតិបរមាត្រឹម ២៥០(ពីររយហាសិប) ម៉ែត្រការ៉េ
៥. ការផ្ដល់លិខិតអនុញ្ញាតឲ្យបើកស្នាក់ការក្រុមហ៊ុនដឹកជញ្ជូន និងការផ្ដល់លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនក្នុងរាជធានី ខេត្ត។

ជាមួយ គ្នានេះដែរ មន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ក៏បានបញ្ឈប់ការផ្ដល់សេវាមួយចំនួនក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ទៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុកចំនួន៤ រួមមាន៖
១.ការគ្រប់គ្រងការចុះបញ្ជី និងការផ្ដល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុលកែច្នៃដំឡើងទោចចក្រយានយន្ត
២. សេវាកម្មម៉ូតូ (ចុះបញ្ជី ប្ដូរ ទុតិយាតា និងតតិយាតាបណ្ណសម្គាល់ ប្ដូរ ទុតិយាតា និងតតិយាតាផ្លាកលេខ)
៣. សេវាកម្មត្រីចក្រយានយន្ត និងរ៉ឺម៉កទោចក្រយានយន្ត
៤. ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត និងទោចក្រយានយន្ត សណ្ដោងរ៉ឺម៉ក( ប្រគល់ ទុតិយាតា និងតតិយាតាវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេស)។

ដោយឡែក ចំពោះស្រុកដែលមានការិយាល័យច្រកចេញចូលតែមួយ តែពុំទាន់បានទទួល និងផ្ដល់សេវាលើវិស័យដឹកជញ្ជូនផ្លូវគោក បងប្អូនប្រជាពលរដ្ឋអាចទៅទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយក្រុងកំពង់ឆ្នាំង។

អត្ថបទទាក់ទង