កំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។
នៅក្នុងឱកាសនោះផងដែរលោកជំទាវ ក៏បានឧបត្ថម្ភ ទឹកសុទ្ធចំនួន ១០កេស ម៉ាស់ចំនួន ១០ប្រអប់ ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ផងដែរ ៕