កំពង់ឆ្នាំង៖ បពិត្រសម្ដេចព្រះមហាក្សត្រី ព្រះ វររាជ មាតា ជាតិ ខ្មែរ ជាទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត នៅក្នុងឱកាសអបអរសាទរខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តកំពង់ឆ្នាំង សូមព្រះបរមរាជានុញ្ញាត សម្ដែង ថ្វាយនូវកតញ្ញូប្រកប ដោយ សេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះ ព្រះ មហាករុណាទិគុណ ដ៏វិសេស វិសាលរបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី ថ្លៃថ្នូរ និង សុភមង្គល ក្នុង ព្រះ រាជសកម្មភាពដ៏ឧត្ដុង្គ ឧត្ដម ថ្លៃថ្លា និង ទឹក ព្រះ ទ័យ ប្រកប ដោយ ព្រះព្រហ្មវិហារធម៌ជ្រាលជ្រៅ ជាទីបំផុត ដែល ទ្រង់ តែង លះបង់ ព្រះកាយពល និង ព្រះ បញ្ញាញាណ ព្រម ទាំង ព្រះរាជទ្រព្យ ផ្ទាល់ ក្នុង ព្រះ រាជ សកម្មភាព មនុស្សធម៌ សង្គមកិច្ច សុខុមាលភាព និង សេចក្ដី សុខក្សេមក្សាន្តរបស់ ប្រជារាស្ត្រទូទាំង ប្រទេស និង លើកកម្ពស់ សិទ្ធិ តួនាទី ស្ត្រី ទាំងនៅ ក្នុង សង្គមកម្ពុជា និង លើ ឆាក អន្តរជាតិ។
យើងខ្ញុំ ទាំងអស់ គ្នាសូមព្រះ បរមរាជានុញ្ញាត លំឱនកាយ ធ្វើ អភិវន្ទន កិច្ច ថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើក ហត្ថ ទាំងទ្វេ បួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំង ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធ ព្រះ មហាវីរក្សត្រ “ ព្រះ បរមរតនកោដ្ឋ ” សូម ជួយ ប្រោស ប្រសិទ្ធពរជ័យ និងអភិបាលរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជ សុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ព្រះ ពលានុភាព ខ្លាំងក្លា ព្រះ បញ្ញាញាណ ឈ្លាសវៃ ព្រះតេជបារមីភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និង គង់ ប្រថាប់ ជា ម្លប់ដ៏ ត្រជាក់ នៃ ប្រជារាស្ត្រ ខ្មែរ គ្រប់ៗរូប ជារៀងដរាបតរៀងទៅ។
សូមអានលិខិតគោរពជូនពរដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖