រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលឃុំពាមឆ្កោក ប្រជុំបើក និងវាយ​តម្លៃគម្រោងជួសជុលផ្លូវលំក្រាលគ្រោះធម្មជាតិ ដែលមានប្រវែង ៤ ០១០ ម៉ែត្រ

  • 590
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលឃុំពាមឆ្កោក រៀបចំកិច្ចប្រជុំវាយ​តម្លៃគម្រោង ដើម្បីបើកការជួសជុលផ្លូវលំក្រាលគ្រោះធម្មជាតិ ជាមូលនិធិឃុំឆ្នាំ២០២០ ដែលមានប្រវែងសរុប ៤ ០១០ ម៉ែត្រ ក្នុងនោះអនុវត្តគម្រោងដោយក្រុមហ៊ុន​អ៊ូ​លាងហុង។

កិច្ចប្រជុំក្រោមការដឹកនាំពីលោក ដូវ គឹមស៊ីន អភិបាលរងនៃគណៈអភិបាលស្រុកជលគិរី ព្រម​ទាំងមានការចូលរួមពីប្រធានការិយាល័យផែនការ តំណាងទីចាត់ការផែនការ និងវិនិយោគ មន្ត្រីបច្ចេកទេស ក្រុមប្រឹក្សាឃុំ គណៈកម្មការគ្រប់គ្រងគម្រោង និងប្រជាពលរដ្ឋសរុប ៤៩នាក់ ស្រី ២៦នាក់។

សូមបញ្ជាក់ជូនផងដែរថា៖ គម្រោងដែលត្រូវបើកឱ្យដំណើរការជួសជុលនេះគឺប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២០ ត្រូវបានវាយតម្លៃគម្រោងចំនួន ៥០% ក្រាលគ្រោះធម្មជាតិ ដែលមានប្រវែងសរុប ៤ ០១០ ម៉ែត្រ ៕

https://youtu.be/xSheTWBqiP0

អត្ថបទទាក់ទង