រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរក្រុងកំពង់ឆ្នាំង ចុះផ្សព្វផ្សាយអប់រំអំពីវិធានការបង្ការ ការពារ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់អាជីវករនៅផ្សារលើ និងផ្សារក្រោម ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

  • 452
  • ដោយ taravong

កំពង់ឆ្នាំង៖ លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និង សហការី បានចុះតាមផ្សារលើ និងផ្សារក្រោម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយដល់អាជីវករ អំពីវិធានការបង្ការការ ការពារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២១។

លោក យិន សាវ៉េន បានធ្វើការណែនាំដល់អាជីវករត្រូវតែអនុវត្តតាមវិធានការ បីការពារជាប់ជាប្រចាំគឺ៖
១.ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលជែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។
២.ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។
៣.ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

និងត្រូវអនុវត្តវិធានការ ៣កុំគឺ៖
១. កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក ។
២.កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ។
៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ។

លោក យិន សាវ៉េន បានបញ្ជាក់ទៀតថាៈ ប្រសិនបើមានអ្នកចំងាយមកពីក្រៅស្រុក ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍ មកអាជ្ញាធររបស់ខ្លួន ព្រមទាំងរៀបចំខ្លួនដាក់ដាច់ដោយឡែក ហើយប្រសិនបើមានការសង្ស័យថា មានជំងឺកូវីដ១៩ នេះត្រូវរាយការណ៍មកអាជ្ញាធរឬគ្រូពេទ្យដែលនៅជិត ដើម្បីពិនិត្យអោយបានទាន់ពេលវេលា។ កន្លងមកនេះ អាជ្ញាធរក្រុងបានចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះគ្រប់ភូមិនិងសង្កាត់ទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង។

លោកអភិបាលក្រុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ហើយបើចាំបាច់ មិនត្រូវចេញក្រៅផ្ទះនោះទេ និងត្រូវសំអាតបរិស្ថានជុំវិញផ្ទះឱ្យបានល្អផងដែរ ៕

អត្ថបទទាក់ទង