ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ដើម្បី៖
- បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារខែបន្ត
- ផ្សព្វផ្សាយលទ្ធផលសន្និបាតរបស់ក្រសួងសាធារណការ និងដឹកដឹកជញ្ជូន
- ផ្សព្វផ្សាយផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- ផ្សព្វផ្សាយផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
- ផ្សព្វផ្សាយអនុក្រឹតស្ដីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
-ផ្សព្វផ្សាយវិធានការបង្ការការពារជម្ងឺឆ្លងកូវីដ-19 - ពិភាក្សាបញ្ហាប្រឈម និងការងារចាំបាច់មួយចំនួន។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ និងមន្ត្រីជាប់កិច្ចសន្យា របស់មន្ទីរចូលរួមផងដែរ ៕