រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងាររាជរដ្ឋាភិបាលបើកវេទិកាសាធារណៈជួយដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅឃុំជើងគ្រាវ និងឃុំព្រៃមូល ស្រុករលាប្អៀរ

  • 581
  • ដោយ taravong

កំពង់ឆ្នាំងៈ វេទិកាសាធារណៈមួយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ដែលដឹកនាំដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ បានប្រារព្ធឡើងនៅព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវត្តសំបួរមាស ស្ថិតនៅភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយ និងកង្វល់របស់ប្រជាពលរដ្ឋ។ ក្នុងវេទិកានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្ត អាជ្ញាធរដែនដី និងតំណាងប្រជាពលរដ្ឋចូលរួមផងដែរ។

ឯកឧត្ដម ប្រធាន បានបញ្ជាក់ថាៈចំពោះសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងដែលនៅសេសសល់អាជ្ញាធរដែនដីសហការជាមួយជំនាញពាក់ព័ន្ធត្រូវបន្តដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាដោយស្របតាមនិតិវិធីច្បាប់។

អត្ថបទទាក់ទង