រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថវិការបស់ឯកឧត្ដមបណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ត្រូវបានក្រុមការងារនាំយកចូលរួមរំលែកទុក្ខ ជូនគ្រួសារ​​សពនាយប៉ុស្តិ៍រដ្ឋបាលស្រែថ្មី រស់នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

  • 594
  • ដោយ taravong

រលាប្អៀរ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងក្រុមការងារ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកថវិកាជូនគ្រួសារសពលោក កែ សុផង់ តួនាទីជានាយប៉ុស្តិ៍រដ្ឋបាលស្រែថ្មី ដែលបានមរណៈភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ អាយុ ៥៥ឆ្នាំ ដោយជំងឺគាំងបេះដូង រស់នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក យង់ សៅវុឌ្ឍី អភិបាលស្រុក លោក សេង វិចិត្រ អភិបាលរងស្រុក និងលោក ប៉ែន សុភី ប្រធានការិយាល័យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ផងដែរ។

ថវិកាដែលបាននាំយករួមមាន៖ ថវិកាឯកឧត្ដមបណ្ឌិតសភាចារ្យ ចំនួន ៥០០,០០០ រៀល និងថវិកាក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ចំនួន ២០០,០០០ រៀល ៕

អត្ថបទទាក់ទង