កំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងជានាយករងចាត់ការកម្មវិធីអនុវិស័យដីធ្លីខេត្តកំពង់ឆ្នាំង បានចុះតាមដានជំរុញការងារចុះបញ្ជីនៅតាមមូលដ្ឋាន និងចែករំលែកបទពិសោធន៏ការងារបន្ថែម ដល់ក្រុមការងារចុះបញ្ជីដីធ្លី។
ក្នុងពេលចុះតាមដានជំរុញការងារចុះបញ្ជីនោះដោយមានការចូលរួមពីក្រុមការងារចុះបញ្ជីដីធ្លី មន្ត្រីពាក់ព័ន្ធថ្នាក់ស្រុក និងមានការចូលរួមពីលោក ពុត ឃាន មេឃុំ តាំងក្រសាំង ព្រមទាំងអជ្ញាធរភូមិ និងចាស់ព្រឹទ្ធាចារ្យ។ ក្នុងនោះក្រុមការងារក៏បានចុះត្រួតពិនិត្យទីតាំងដីជាក់ស្តែង ស្ថិតក្នុងភូមិក្រាំងម៉ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕