រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

  • 426
  • ដោយ taravong

កំពង់ឆ្នាំង៖ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំយុវជនសាខាខេត្តកំពង់ឆ្នាំង បូកសរុបលទ្ធផលការងារដែលសម្រេចបាន២០២០កន្លងមក និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល ស.យ.ម.ក។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ក្នុងនាមពលរដ្ឋ និងយុវជន គឺមានកាតព្វកិច្ចត្រូវតែចូលរួមបំពេញរាល់កិច្ចការងារសង្គម និងសហគមរបស់យើងអ្វីកើតឡើងនិងទទួលបានជាបន្តបន្ទាប់មកដល់ពេលនេះ ក៏ដោយសារតែរលកមុនដែលធ្លាប់ជាយុវជន ជាកោសិកាសង្គម ដែលបានខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងដើម្បីសង្គម និងជាតិទាំងមូល។ ហេតុនេះ ក្នុងនាមកូនក្មួយជាយុវជនបច្ចុប្បន្ក៏ត្រូវដាក់ខ្លួន ហានលះបង់កម្លាំងកាយពេលវេលា ប្រកបដោយឆន្ទៈ ដើម្បីបន្តវេណជាអ្នកបានចូលរួមកសាងសង្គមជាតិយើង ដូចជាស្នាដៃនានាដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដូចសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើកន្លងមកតាំងពីខ្លួននៅយុវជនមកម៉្លេះ ហើយលោកលើកទឹកចិត្ត និងយកចិត្តទុកដាក់ណាស់ដល់កូនក្មួយយុវជនទាំងអស់។

នៅចុងបញ្ចប់កម្មវិធី ប្រធានគណៈអធិបតីក៏បានអញ្ជើញអផ្តល់ប័ណ្ណសរសើរដល់ ស.យ.ម.ក ខេត្តកំពង់ឆ្នាំង ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងចូលរួមគ្រប់សកម្មភាពការងារក្នុងជួរយុវជន នៅតាមសហគមន៍របស់ខ្លួន ៕

អត្ថបទទាក់ទង