កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ៩៨ ស្តីពីការគ្រប់គ្រងអាងទន្លេ និងការចុះកំណត់ព្រំទំនប់អាងទឹកតាំងក្រសាំង ស្ថិតក្នុងភូមិថ្មី គោកណាំង និងគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីផ្សព្វផ្សាយនោះក៏មានការចូលរួមពីអាជ្ញាធរស្រុកទឹកផុស មេឃុំ ភូមិ និងប្រជាពលរដ្ឋចូលរួមផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋ សូមចូលរួម គ្រប់គ្រង និងអភិរក្សបឹងធម្មជាតិសម្រាប់កូនចៅចំនាន់ក្រោយយើងទាំងអស់គ្នា ៕