រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលស្រុកសាមគ្គីមានជ័យ ដឹក​នាំកិច្ចប្រជុំផ្ទៀងផ្ទាត់បញ្ជីឈ្មោះប្រ​ជា​ពលរដ្ឋអាស្រ័យផលចូលដីចំណី​បឹងខ្នា សម្រាប់រៀបចំប្រជុំផ្សព្វ​ផ្សាយ​​​អនុក្រឹតលេខ ៩៨​អនក្រ.​​​​បក ស្តីពីការគ្រប់គ្រងអាងទន្លេ

  • 370
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅរសៀលថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំផ្ទៀងផ្ទាត់បញ្ជីឈ្មោះប្រជាពលរដ្ឋអាស្រ័យផលចូលដីចំណីបឹងខ្នា សម្រាប់រៀបចំប្រជុំផ្សព្វផ្សាយអនុក្រឹត៩៨អនក្រ.បក ស្តីពីការគ្រប់គ្រងអាងទន្លេ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ក្រោមការដឹកនាំពីលោក វន ស៊ីផា អភិបាលស្រុក។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បី ផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកអាស្រ័យផលចូលដីចំណីបឹងខ្នារ, កំណត់ចំនួនសមាសភាពអ្នកចូលរួមក្នុងកិច្ចប្រជុំខាងមុខ និងកំណត់ព្រំចំណីបឹង និងរៀបចំបោះបង្គោលព្រំ។

ក្នុងកិច្ចប្រជុំក៏មានការចូលរួមពីរ លោក សាំង វ៉ាន់ នាយករងរដ្ឋបាលស្រុក លោក ផាន់ ប៊ុនតឺម មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ នៃឃុំខ្នាឆ្មារ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ នៃធ្លកវៀន សរុបវត្តមានចូលរួម ១៩នាក់ ស្រី២នាក់ ៕

អត្ថបទទាក់ទង