រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញាត្តិពាក់ព័ន្ធការផលិត ការកែឆ្នៃការចែកចាយផលិតផលស្រាស ស្រាថ្នាំ

  • 369
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹង “ស្តីពីខ្លឹមសារនៃច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញាត្តិពាក់ព័ន្ធការផលិត ការកែឆ្នៃការចែកចាយផលិតផលស្រាស ស្រាថ្នាំ “ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្ត និងលោក ស៊ិន ស៊ីដេត អគ្គនាយិការង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ចិត្តការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ក្នុងនោះក៏មានការចូលរួមពីវាគ្មិន និងប្រតិភូរបស់អគ្គនាយកដ្ឋាន។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាកន្លងមកនេះករណីពុលស្រាជាបន្តបន្ទាប់នៅប្រទេសកម្ពុជាយើងក៏ដូចជានៅក្នុងខេត្តកំពង់ឆ្នាំង ដែលបង្កដោយសារអ្នកផលិតស្រាមួយចំនួនមិនបានអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានលួចដាក់បន្ថែមសារធាតុគីមីមេតាណុលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតទទួលទាន។ ជាក់ស្ដែងថ្មីៗនេះមានករណីពុលស្រាបានកើតឡើងនៅក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានធ្វើឱ្យប្រជាពលរដ្ឋទទួលរងគ្រោះសរុបចំនួន ១៣១នាក់ និងស្លាប់បាត់បង់ជីវិតចំនួន ៧នាក់ ហើយបញ្ហានេះបានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដូចជា៖ ចំណាយពេលវេលា និងថវិកាព្យាបាលជំងឺ ខកខានមិនបានបំពេញការងារសម្រាប់ជាភាពគ្រួសារ ជាពិសេសប៉ះពាល់ខ្លាំងចំពោះក្រុមគ្រួសារដែលបាត់បង់មនុស្សដែលជាចំហសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។

ក្នុងនោះឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថាៈ សិក្ខាសិលាផ្សព្វផ្សាយនៅថ្ងៃនេះគឺដើម្បីបញ្ជ្រាបការងយល់ផ្នែកច្បាប់អាជីកម្មពាក់ព័ន្ធទាំងអស់ នឹងការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធវិធានការទប់ស្កាត់ និងការបង្កជាមុនជៀសវាងពុលស្រាបន្តទៀត ហ្នឹងជម្រុញនិងធានាឱ្យមានការប្រកួតប្រជែងអាជីវកម្មប្រកបដោយសុចរិត។ បន្តអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវការផលិតការកែច្នៃការចែកចាយ ឬលក់ស្រា ស្រាថ្នាំដោយគ្មានសុវត្ថិភាព ឬមានសារធាតុគីមីប៉ះពាល់ដល់សុខភាពសម្រាប់អ្នកទទួលទាន។ បន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាសុវត្ថិភាពម្ហូបអាហារនឹងច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវាច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតដើម្បីបង្កើនការយល់ដឹងជូនដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនអាជីវករ ៕

អត្ថបទទាក់ទង