កំពង់ឆ្នាំង៖ រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងគម្រោងឡាសិត២ LASET II អញ្ជើញក្នុងកិច្ចប្រជុំពីការសិក្សាស្វែងយល់ស្តីពីនិតិវិធី នៃការអនុវត្តគម្រោងរបស់សហគមន៍ ដោយមានអញ្ជើញចូលរួមរបស់លោក ហេង សុផាត ប្រធានគម្រោងលាភថ្នាក់ជាតិ និងលោក លោកស្រីការិយាល័យសម្របសម្រួល និងភ្នាក់ងារអនុវត្តគម្រោងមកពីខេត្តសៀមរាប និងរាជធានីភ្នំពេញផងដែរ។
គោលបំណងកិច្ចប្រជុំគឺធ្វើឡើងក្នុងផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់ពីការអនុវត្តរបស់គម្រោងLASET II នៅខេត្តកំពង់ឆ្នាំង ដើម្បីឈានទៅសម្រេចបានសូចនករមួយប្រកដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈ កិច្ចប្រជុំនាពេលនេះក្នុងគោលបំណងសិក្សារៀនសូត្រពីបទពិសោធន៍ លើការអនុវត្តគម្រោងដោយសហគមន៍មូលដ្ឋានដែលមានការគាំទ្រគម្រោង LASET II នៅក្នុងឃុំ សង្កាត់គោលដៅនៅក្នុងខេត្តកំពង់ឆ្នាំង លើការងារបង្កើតគណៈកម្មការសហគមន៍ ការងារលទ្ធកម្មសហគមន៍ ការប្រើប្រាស់ថវិកាគម្រោង ការតាមដានការអនុវត្តគម្រោងសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំចងក្រងជានិតិវិធីនៃការចូលរួមអោយរបរប្រសើរក្នុងសហគមន៍ ដែលគ្រោង និងអនុវត្តក្នុងគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ( លាភ ) ដែលកំពុងអនុវត្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ៕