កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ឆ្នាំង និងក្រុមការងារ បាន នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនគ្រួសារងាយរងគ្រោះ ឈ្មោះ នឹម ង៉ុន អាយុ៦៣ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ុន ណៃ រស់នៅភូមិព្រែកឆ្តោរ ឃុំកំពង់អូស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះលោកជំទាវ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើការដាំដុះនូវបន្លែរបន្ទាប់បន្សំដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងសូមចូលរួមការពារទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។
ថវិកា និងគ្រឿងឧបភោគបរិភោគដែលបាននាំយកទៅចែកជូនគ្រួសារងាយរងគ្រោះរួមមាន៖ អង្ករចំនួន ១០០គីឡូក្រាម មី២កេះ ទឹកសុទ្ធ ២កេះ គ្រឿងទេសចំនួនទៀត និងថវិកាចំនួន ៣៥០,០០០រៀលផងដែរ ៕