កំពង់ឆ្នាំងៈ ឯកឧត្តម ប៉ែន សំបូរ ប្រធានក្រុមការងារដំណាំកសិកម្ម ក្នុងតំបន់ស្រោចស្រពទំនប់អាចាំង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋានសហការជាមួយប្រជាពលរដ្ឋបានល្អក្នុងការបង្កើនមុខរបរកសិកម្មដើម្បីលើកកំពស់កំរិតជីវភាពរបស់ប្រជាកសិករបានធូធារជាងមុន។ ឯកឧត្តម បានថ្លែងនូវការកោតសរសើរបែបនេះនៅថ្ងៃសៅរ៍ទី៦ខែកុម្ភៈឆ្នាំ២០២១ ក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត ដោយាមានការចូលរួមពី ឯកឧត្តម អម សុភា អនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងារចូលរួមផងដែរ។
បន្ទាប់ពីចប់កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររួចមកឯកឧត្តម ប៉ែន សំបូរ និងឯកឧត្តម អម សុភា ព្រមទាំងក្រុមការងារបានចុះជួបសំណេះសំណាលនិងពិនិត្យមើលការបង្កបង្កើនផល ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋផងដែរ ៕