រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ ០១៥ ស្តីពីការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

  • 447
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ​ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ២០២១ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត​ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង​ និងរតនាគារខេត្ត​ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព​ ឯកឧត្តម​ ហេង​ ពិទូ​ អភិបាលរងខេត្ត​ តំណាងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង​។

ដោយមានការចូលរួមពី លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក កាណុល​ ចិត្រា​ ប្រធានរតនាគារខេត្ត​ លោក​ ឈីន​ ស្រ៊ុង​ តំណាងទីចាត់ការហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីសំណាក់​ មន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុខេត្ត​ រតនាគារខេត្ត លោកប្រធាន​មន្ទីរ​ និងប្រធានការិយាល័យគណនេយ្យ​មន្ទីរសុខាភិបាល​ លោក លោកស្រី អភិបាល-អភិបាលរងក្រុងស្រុក​ លោក​ លោកស្រីមេឃុំ-ចៅសង្កាត់​ និងលោក​ លោកស្រីស្មៀនឃុំ-សង្កាត់ ៕

អត្ថបទទាក់ទង